Kuy Hak 13 May, 2026 Events 2 photos

King Birthday, Norodom Sihamoni

ព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

បើតាមសេចក្ដីប្រកាសគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងប្រជារាស្ត្រចូលរួម ដើម្បីអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សេចក្ដីប្រកាសដដែល ណែនាំឱ្យ​រដ្ឋបាលរាជធានី ខេត្ត ត្រូវមានសារលិខិតថ្វាយព្រះពរ និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយតុបតែងលម្អដោយភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងណែនាំមន្ទីរ អង្គភាព សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និង ប្រជារាស្ត្រ ឱ្យលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានគ្រប់អង្គភាព និងគ្រប់គេហដ្ឋាន៕